[ព័ត៌មាន] Apple នឹងបញ្ចេញ កំណែទំរង់ថ្មី iOS 7.0.3 អាទិត្យក្រោយ


មើលទៅ ក្រុមហ៊ុន Apple នឹងបញ្ចេញ កំណែទំរង់ iOS 7.0.3 មួយទៀត មុននឹងចេញ iOS 7.1 ដែលគេ រំពឹងថា នឹងបង្ហាញខ្លួន នៅលើ iPad ថ្មីជំនាន់ក្រោយ នាខែ វិច្ឋិកា ខាងមុខនេះ។ បើតាម ប្រភពពី AppleInsider បានអោយដឹងថា កំណែទំរង់ 7.0.3 នេះ មានលេខកូដ 11B491 ហើយត្រូវបាន គេបញ្ចេញ អោយ បុគ្គលិកខាងក្នុង Apple តេស្តជាមុនសិន មុននឹងចេញជា សាធារណៈ។

កំណែទំរង់ថ្មីនេះ ទំនងជា បង្កើតឡើង ដើម្បីដោះស្រាយ បញ្ហាល្បឿន របស់ iOS 7 និងបញ្ហាសុវត្ថិភាពដោះសោរអេក្រង់ នៅលើ iOS 7.0.2 ដែលបាន បញ្ចេញ កាលពីអាទិត្យមុន៕

Share on Google Plus

About chhunly app

    Blogger Comment
    Facebook Comment

0 comments:

Post a Comment