របៀបតំឡើង​ពុម្ពអក្សរ​ និង​ ក្តារ​ចុច​ខ្មែរ​ នៅ​លើ​ iOS7​ ដែល​បាន​ Jailbreak​ រួច

បន្ទាប់ពីក្រុម evad3rs បានសម្រេចភារកិច្ចក្នុងការ Jailbreak iOS 7​ រួច​មក​ មហា​ជន​ ទាំង​ឡាយ​ដែល​ប្រើប្រាស់​នូវ​ ឧបករណ៍​ Apple​ មាន​ការ​មមា​ញឹក​យ៉ាង​ខ្លាំង​ក្នុង​ការ​ Jailbreak​ ឧបករណ៍​របស់​ខ្លួន​ ប៉ុន្ដែ​ក៏​មាន​អ្នក​ខ្លះ​មិន​ទាន់​ហ៊ាន​ Jailbreak​ នៅ​ឡើយ​ ព្រោះ​វា​នៅ​មាន​បញ្ហា​ខ្លះៗ​និង​កម្មវិធី​ភាគ​ច្រើន​នៅ​ក្នុង​​​ Cydia​ មិន​ទាន់​អាច​ប្រើ​ប្រាស់​ បាន​នៅ​លើ​ iOS 7​ ។​ ដោយ​ឡែក​ក៏​មាន​ប្រិយ​មិត្ត​ជា​ច្រើន​ស៊ើប​សួរ​រក​ពុម្ព​អក្សរ​ខ្មែរ​ និង​ក្ដារ​ចុច​ខ្មែរ​សម្រាប់​​ iOS 7​​ ផង​ដែរ​ ប៉ុន្ដែ​ក្រុម​អ្នក​ Developer​ ខ្មែរ​នៅ​មិន​ទាន់​សម្រេច​ បាន​នៅ​ឡើយ​ ស្រាប់​តែ​ល្ងាច​មិញ​នេះ​ក្រុម​អ្នក​ Developer​ ខ្មែរ​ 4Khmeriphone​ បាន​ផ្ដល់​ភាព​ភ្ញាក់​ផ្អើល​មួយ​ដល់​ប្រជាជន​ខ្មែរ​ទាំង​អស់​គ្នា​ដោយ​បាន​ បញ្ចេញ​នូវ​ពុម្ព​ អក្សរ​ខ្មែរ​ និង​ក្ដារ​ចុច​ខ្មែរ​សម្រាប់​ iOS 7​ ដែល​ជា​កាដូ​ណូអែល​ដ៏​ពិសេស​សម្រាប់​ បុណ្យ​ណូអែល​ឆ្នាំនេះ។
នៅខណៈនេះ Cambo Report​ សូម​បង្ហាញ​ពី​របៀប​តម្លើង​ ពុម្ព​អក្សរ​ខ្មែរ​ និង​ក្ដារ​ចុច​ ខ្មែរ​សម្រាប់​ iOS 7​ ដូច​នេះ​សូម​ធ្វើ​តាម​ការ​ណែ​នាំ​ខាង​ក្រោម៖
កំណត់ចំណាំ
  • បើសិនឧបករណ៍ Apple​ របស់​អ្នក​មិន​ទាន់​ Jailbreak​ ទេ​សូម​ធ្វើ​ការ​ Jailbreak​ ជា​មុន​សិន
  • ក្ដារចុចខ្មែរដំណើរការតែនៅលើ​ iPod touch 5,​ iPhone 4,​ iPhone 4S,​ iPhone 5 ​ប៉ុណ្ណោះ​ សម្រាប់​ iPad,​ iPhone 5C,​ iPhone 5S​ មិន​ទាន់​រួច​រាល់​នៅ​ឡើយ
របៀបតម្លើង Cydia repo http://4khmeriphone.com/sp
សូមចូលទៅកាន់ cydia > source > ចុចលើពាក្យ Edit >​ Add >​ បំពេញ​ http://4khmeriphone.com/sp រួច​ចុច​ពាក្យ​ Add Source

របៀបតម្លើងពុម្ពខ្មែរ
សូមចូលទៅកាន់ cydia > source​ រួច​ចូល​ទៅ​កាន់​ http://4khmeriphone.com/sp ហើយ​ស្វែង​រក​ iOS 7+ Khmer Fonts​ រួច​ចុច​ install​ ហើយ​ restart​ SpringBoard​ ជា​ការ​ស្រេច។
របៀបតម្លើងក្ដារចុចខ្មែរ
  • សូមចូលទៅកាន់ cydia > source​ រួច​ចូល​ទៅ​កាន់​ http://4khmeriphone.com/sp ហើយ​ស្វែង​រក​ iOS 7+ rows iPhone Keyboard​ រួច​ចុច​ install​ និង​ restart SpringBoard​ បន្ទាប់​ពី​ install រួច។
  • ក្រោយពីតម្លើងក្ដារចុចរួច សូមអ្នកទាំងអស់គ្នា ចូលទៅកាន់​ Setting >​ General >​ Keyboard >​ Keyboard >​ add​ new​ keyboard​ រួច​ជ្រើស​រើស​យក​ “ក្ដារចុចខ្មែរ” ជាការស្រច។
  • ប្រសិនយើងមើលមិនឃើញក្ដារចុចខ្មែរទេ សូមចូលទៅកាន់​ cydia​ ម្ដង​ទៀត​រួច​តម្លើង​ចូល​ទៅ​កាន់​ Search​ ហើយ​វាយ​ពាក្យ​ Mobile substrate​ ហើយ​ចុច​ install​ ហើយ​ Restart​ SpringBoard​ បន្ទាប់​មក​សូម​ចូល​ទៅ​កាន់​ Cydia​ ម្ដង​ទៀត​ដើម្បី​ធ្វើ​ការ​លុប​ (Remove)​ iOS 7+​ rows​ iPhone Keyboard​ ចេញ​ហើយ​សូម​ធ្វើ​ការ​តម្លើង​ iOS 7+​ rows​ iPhone​ Keyboard​ សា​ជា​ថ្មី។
របៀបតម្លើង iOS 7+ kmFi
  • សូមចូលទៅកាន់ cydia > source​ រួច​ចូល​ទៅ​កាន់ http://4khmeriphone.com/sp ហើយ​ស្វែង​រក​ iOS 7+ kmFi​ រួច​ចុច​ install​ និង​ restart​ SpringBoard​ បន្ទាប់​ពី​ install​ រួច។
  • បន្ទាប់មកសូមចូលទៅកាន់ Settings >​ General​ >​ International​ >​ Regional​ Format​ ហើយ​ជ្រើស​រើស​យក​ Khmer(Cambodia)
សូមអ្នកទាំងអស់គ្នាធ្វើតាមលំណែនាំខាងលើ សង្ឃឹមថានឹងមានប្រសិទ្ធិភាព​សម្រាប់​អ្នក​ទាំង​អស់​គ្នា។​ ជា​ចុង​ក្រោយ​ សូម​ថ្លែង​អំណរ​គុណ​ដល់​ក្រុម​ 4khmeriphone​ ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​បង្កើត​ ពុម្ព​អក្សរ​ និង​ក្ដារ​ចុច​ខ្មែរ​សម្រាប់​ចែក​ជូន​ដល់​ប្រជាជន​ខ្មែរ​ទាំងអស់​គ្នា!

ប្រភពៈ​ 4khmeriphone
ដោយៈ​ M. Sour
04:10pm 25 ធ្នូ
Share on Google Plus

About chhunly app

    Blogger Comment
    Facebook Comment

0 comments:

Post a Comment